DGM855BET.png
  • NEWS

លោក Sarri និង​លោក Klopp ផ្ទុះ​កំហឹង​ដូចគ្នា ក្រោយពី​បាត់​បង់ពិន្ទុ​រៀង​ៗខ្លួន

លោក Maurizio Sarri បាន​ចោទ​សួរ​សមត្ថ​ភាព​របស់​លោក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ដល់​តារា​​ឆ្នើម​ៗ​ដែល​ធ្លាក់​ចុះ​ទម្រង់​លេង​របស់ Chelsea ក្រោយពី​ការ​រង​​បរា​ជ័យ​យ៉ាង​អា​ម៉ាស​របស់​ពួកគេ​ក្នុងលទ្ធផល ៤-០ នៅ​លើ​ទឹកដីក្រុមBournemouth កាលពីថ្ងៃពុធ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុមLiverpool បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​​មិន​ត្រូវ​បាន​​ផ្តល់​បាល់​ប៉េ​ណាល់​ទី​យ៉ាង​ជាក់​លាក់​១​គ្រាប់ ដែល​អាច​ធ្វើ​ឲ្យ​ពួក​ដណ្តើម​បាន​ជ័យជម្នះ​លើក្រុម Leicester កាលពីថ្ងៃពុធ និង​នាំមុខ​៧ពិន្ទុ​ដាច់​​នៅលើ​តារាងក្រប​ខ័ណ្ឌPremier League​​។ ការ​រង​​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ដល់​នា​កីឡដ្ឋាន Dean Court បាន​កើត​ឡើង ខណៈដែល​វា​ជា​ការ​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​ដ៏ធំបំផុត​របស់​ក្រុម Chelsea ក្នុង​រយៈពេល​២២​ឆ្នាំ និង​ជា​ការរង​បរា​ជ័យ​ជាលើក​ទី​៥​របស់ពួក​គេ​ក្នុងការ​​ក្រប​ខ័ណ្ឌ Premier League ១២​លើក​ចុងក្រោយ​។ 


ក្រុម​តោ​ខៀវ Chelsea បាន​ធ្លាក់​ចេញ​ពី​ចំណាត់​ថ្នាក់​លេខ​៤ ដោយ​ឈរ​ពីក្រោម​ក្រុម Arsenal ដោយ​សារ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​តិច​ជាង ខណៈ​ដែល​ការ​ប្រជែង​របស់​ពួកគេក្នុង​ការ​ឈ្នះកៅអី​ទៅ​លេង​ក្នុង​ក្រប​ខ័ណ្ឌChampions League នៅ​រដូវកាល​ក្រោយ បាន​ស្ថិតក្រោម​សម្ពាធ​។ លោក Sarri ​សញ្ជាតិ​អ៊ី​តាលី​ បាន​បញ្ជាក់​ថា លោក​មិនមាន​អារម្មណ៍​ថា ស្ថិត​ក្រោម​សម្ពាធ​ឡើយ ប៉ុន្តែ បាន​ទទួលស្គាល់​​ថា ការ​ស្តី​បន្ទោ​សសម្រាប់​ការ​រង​បរា​ជ័យ​នេះ អាច​ធ្លាក់​ទៅលើ​រូប​លោក​។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹងថា៖ «ក្នុង​ពេលនោះ ខ្ញុំ​ចង់​និយាយ​​តែ​ជាមួយ​ពួក​គេ ដោយមិន​មាន​អ្នក​ផ្សេង​ឡើយ​។ ខ្ញុំ​ត្រូវ​តែ​យល់​។​ ខ្ញុំ​មិន​អាច​លេង​ក្នុង​របៀប​ផ្សេង​គ្នាមួយ​រវាង​​តង់​ទី​១ និង​តង់​ទី​២​ឡើយ​»​។ ក្រុម Liverpool បាន​ធ្វើការ​​តវ៉ា​សម្រាប់​បាល់​ពិន័យ​​១១​ម៉ែត្រ​យ៉ាង​ច្បាស់ នៅពេល​ដែល​កីឡាករ Naby Keitaត្រូវ​បាន​ធ្វើ​ឲ្យ​ដួល ក្រោម​ការ​ប្រជែង​ពី​សំណាក់​កីឡាករ Ricardo Pereira​។ លោក Klopp បាន​និយាយ​ទាំង​ខឹង​សម្បារ​ថា៖ «វា​គឺ​ជា​ស្ថាន​ភាព​បាល់​ពិន័យ​​១១​ម៉ែត្រ​ដ៏ច្បាស់​បំផុត​ដែលយើងមាន​។ អ្នក​ត្រូវ​តែ​សួរ​អាជ្ញា​កណ្តាល​ពី​មូលហេតុ​ដែល​មិន​បាន​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​នោះ​»​​៕


0 views

© 2019 by M855BET

  • White YouTube Icon
DG official Partner