DGM855BET.png
  • NEWS

មឿន សុខហ៊ុច និង ឈឿន ឆៃដែន ប៉ះអ្នកប្រយុទ្ធឆ្លងដែនថៃ ថ្ងៃសៅរ៍នេះ!

Updated: Jan 3, 2019

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ២រូបបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃនៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី៥ ខែមករាខាងមុខ។ នៅក្នុង ឈឿន ឆៃដែន មកពីក្លិបនិរោធន៍មានជ័យនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ ឆាយ ឡេក (Chhay Lek) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ចំពោះ ឆៃដែន បានបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍យូរដែរហើយពេលនេះគេបានលេចមុខមកវិញជាមួយនឹងក្ដីសង្ឃឹមខ្ពស់ក្នុងការប្រជែងគ្នាយកជ័យជម្នះថែមទៀត។


Khmer Boxing

ជាអ្នកប្រដាល់ដែលចូលចិត្តប្រើកែង និងជង្គង់ដើម្បីផ្ដួលគូប្រកួតនោះ អ្នកប្រយុទ្ធរូបនេះបានសម្ងំត្រាំពឹសមួយរយៈពេលវែងគ្រាន់បើដែរ ហើយសម្រាប់ការបង្ហាញមុខលើកនេះគេជឿថា ឆៃដែន នឹងមានអ្វីកាន់តែអស្ចារ្យជាងមុនជាមិនខានឡើយជាមួយនឹងប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៦០ដង និងចាញ់១១ដង។ ចំពោះអ្នកប្រដាល់ថៃ ឆាយ ឡេក វិញនេះគឺជាលើកដំបូងហើយដែលគេធ្វើដំណើរមកប្រកួតនៅស្រុកខ្មែរហើយមិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូប នេះខ្លាំងឬខ្សោយនោះទេ សូម្បីរបៀបវាយយ៉ាងណាៗក៏មិនមានអ្នកដឹងដែរ គ្រាន់តែដឹងថាគេមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៤ដង និងចាញ់៧ដង ។ យ៉ាងណាក៏ដោយ អ្នកប្រដាល់ថៃរូបនេះបានបោះសំដីមកថាគេត្រូវតែស្ពាយជ័យជម្នះត្រឡប់ទៅវិញជាដាច់ខាត។

0 views

© 2019 by M855BET

  • White YouTube Icon
DG official Partner