DGM855BET.png
  • NEWS

ភ្នំពេញក្រោន ប៉ះវិសាខាថ្ងៃអាទិត្យនេះ កាន់តែកក្រើកដោយសារកត្ដា ៣ចំនុច!

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នឹងធ្វើឡើងនាចុងសប្ដាហ៍នេះ គ្រាដែលក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមកំពុងឡើងជើងវិសាខា នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៥ ខែកក្កដាខាងមុខ ដែលត្រូវបានគេចាត់ទុកជាគូឯកប្រចាំសប្ដាហ៍ ហើយមានកត្ដា ៤ចំណុច ដែលនឹងជំរុញឲ្យការប្រកួតក្រុមខ្លាំង ប៉ះខ្លាំងនេះ កាន់តែកក្រើកបន្ថែមទៀត ។

ចំពោះកត្ដាធ្វើឲ្យអ្នកគាំទ្រ មិនគួរមើលរំលងគូជក់ចិត្តខាងលើ ទី១៖ លទ្ធផលកាលជើងទី១ គឺស្មើគ្នា ០-០ ដែលអាចជះឥទ្ធិពលខ្លាំងលើក្រុមទាំងពីរ ត្បិតបច្ចុប្បន្នពួកគេ កំពុងត្រូវការពិន្ទុចាំបាច់ ដើម្បីស្វែងរកចំណាត់ថ្នាក់ល្អ ។ ពិសេសភ្នំពេញក្រោន ដែលកំពុងឈរលេខ៥ និងមាន ២១ពិន្ទុ បើប្រៀបធៀបជាមួយក្រុមកំពូលតារាងបឹងកេត គឺខុសគ្នា ១២ពិន្ទុឯណោះ ។ ដូច្នេះប្រកួតនៅសល់ គឺភ្នំពេញក្រោន ត្រូវការឈ្នះជានិច្ច ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។


ទី២. អ្នកគាំទ្រ៖ ដោយភ្នំពេញក្រោន និងវិសាខា សុទ្ធតែជាក្រុមមានប្រជាប្រិយភាព ក្រុមទាំងពីរសុទ្ធតែមាន Fan ផ្ទាល់របស់ក្លឹបច្រើនរៀងៗខ្លួន ។ គេជឿជាក់ថា ការប្រកួតថ្ងៃអាទិត្យនេះ នឹងមានអ្នកគាំទ្រយ៉ាងច្រើនទៅទស្សនាការប្រកួតដ៏ធំប្រចាំសប្ដាហ៍នេះ ។ ពិសេសគឺកន្លែងអង្គុយ ដោយក្រៅពីមានទីលានស្ដង់ដារ កីឡដ្ឋាន RSN របស់ភ្នំពេញក្រោន ក៏មានកន្លែងអង្គុយច្រើនផងដែរ ដែលកាន់តែផ្ដល់នូវភាពងាយស្រួល សម្រាប់អ្នកគាំទ្រអង្គុយទស្សនាថែមទៀត ។

ទី៣. វត្ដមានកីឡាករ កែវ សុខផេង៖ ច្បាស់ណាស់អ្នកគាំទ្រ មិនថាភ្នំពេញក្រោន ឬវិសាខាទេ សុទ្ធតែចង់ឃើញខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ បង្ហាញសមត្ថភាព ស្របពេល សុខផេង ត្រូវជួយក្រុមថ្មីវិសាខា ដើម្បីប្រជែង ៣ពិន្ទុជាមួយអតីតក្លឹបចាស់ភ្នំពេញក្រោន ។ ទន្ទឹមជាមួយគ្នា ក៏មានអ្នកគាំទ្រខ្លះ ចោទសួរដែរថា តើ សុខផេង នឹងលេងបែបណា បើត្រូវប្រឈមមុខជាមួយអតីតមិត្តរួមក្រុមដែលធ្លាប់រួមរស់ជាមួយគ្នា ៣រដូវកាលដូច្នេះ? នេះគឺជាផ្នែកមួយធ្វើឲ្យអ្នកគាំទ្រចង់ទស្សនាការប្រកួតនេះកាន់តែច្រើន ។


0 views

© 2019 by M855BET

  • White YouTube Icon
DG official Partner